គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

បុណ្យអុំទូក២០២៣

កាលបរិច្ឆេទ: ១៩ ធ្នូ ២០២៣ / ម្ហូបអាហារ

ដើម្បីជាកិច្ចអបអរសាទរពិធីបុណ្យអុំទូកដែលត្រូវបានអាក់ខានអស់រយៈពេលបីឆ្នាំមក Showroom របស់​ក្រុមហ៊ុនខនហ្វីរេលទាំងពីរកន្លែងបានបើកទ្វារទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិរយៈពេលបីថ្ងៃជាប់គ្នា។

ក្រុមហ៊ុនបានផ្តល់មុខម្ហូបពិសេស និងការភ្លក់ផលិតផលទៅដល់ភ្ញៀវទាំងឡាយ!

ក្នុងចំណោមមុខម្ហូបទាំងអស់ ប្រហុកខ្ទិះរសជាតិសាច់មាន់ សាច់ជ្រូក និងសាច់គោគឺជាមុខម្ហូបល្បីជាងគេ។ តំណាងឲ្យម្ហូបខ្មែរ ប្រហុកខ្ទិះត្រូវបានប្រើនៅក្នុងសាំងវិច ដោយប្រើប្រហុកម្សៅម៉ាក Kiril ជាគ្រឿងផ្សំ។

មុខម្ហូបមួយនេះទទួលបានការស្វាគមន៍ជាឯកច្ឆន្ទពីសំណាក់អ្នកភ្លក្ស ព្រោះថារសជាតិត្រូវមាត់ជនជាតិខ្មែរ អាស៊ី និងអឺរ៉ុប។

សម្រាប់អ្នកចូលចិត្តញ៉ាំក្រុមហ៊ុនខនហ្វីរេលក៏មានដាក់លក់ និងដាក់ឲ្យភ្លក្សនំក្រែបជាមួយស្ករត្នោតប្រភេទគ្រាប់ ជាមួយដំណាប់ស្វាយ និងស្ករផែន​ផងដែរ អមជាមួយទឹកតែទឹកកកធ្វើពីតែកញ្ចុំផ្កាម្រេច។

គឺជាព្រឹត្តិការណ៍ដ៏ពិសេសរៀបចំឡើងដោយក្រុមហ៊ុនខនហ្វីរេល និងមានការឈប់សំចតដោយឥតព្រៀងទុកនៅ Showroom ក្រុមហ៊ុនមុន ​និងក្រោយការប្រណាំងទូកងរចំនួន ៣៣៧ ទូក ដោយមាន​ការ​លយប្រទីប និងការបាញ់កាំជ្រូច។ ពិធីបុណ្យ​អុំទូក​នាឆ្នាំនេះ មាន​ទស្សនា ប្រមាណជាង៤លាន៩សែននាក់៕

លោកអ្នកអាចចូលមើលវីដេអូស្តីពីព្រឹត្តិការណ៍នេះតាមរយៈលីងដូចខាងក្រោម៖Link video បុណ្យអុំទូក